អត្ថបទ និង រូបភាពដោយបុត្រាខ្មែរ https://botrakhmer.wordpress.com |
-
▼
2015
(22)
-
▼
June
(21)
- នរណាជាអ្នកកំណត់តម្លៃខ្លួនយើង?
- រក្សាក្តីសង្ឃឹម
- វដ្តនៃគំនិត
- ទំនួលខុសត្រូវ
- ត្រូវមានជំនឿនឹងខ្លួនឯង
- ជីវិតគឺជាកាហ្វេ
- ចំណេះដឹងមិនអាចទិញដូរបាន
- វាសនាកុមារស្រុកខ្មែរ
- លាក្នុងអណ្តូង
- ការសន្សំសំចៃ
- សៀវភៅកំណត់ហេតុ
- ចានឈើ
- តម្លៃខ្លួនយើង គឺយើងជាអ្នកកំណត់
- ការងារសុចរិត
- ចចកពីរក្បាលនៃជីវិត
- ឪពុករបស់ខ្ញុំកុហក់
- គតិបណ្ឌិត
- ភាពស្មោះត្រង់
- ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ
- Heartwarming Thai
- ការធ្វើសមាធិ ហ្គោអិុនកា
-
▼
June
(21)
Blog Archive
My Blog List
Labels
អត្ថបទ និង រូបភាពដោយបុត្រាខ្មែរhttps://botrakhmer.wordpress.com |
អត្ថបទ និង រួបភាពដោយបុត្រាខ្មែរhttps://botrakhmer.wordpress.com |
ពាក្យថា“ទទួលខុសត្រូវ” ពុំមែនមានន័យត្រឹមថា បើខ្លួនខុស ត្រូវហ៊ានទទួលខុស ឬបើខ្លួនត្រូវ ត្រូវទទួលត្រូវនោះទេ។ ខ្មែរសឹងតែទូទៅ សុទ្ធតែយល់ថា ខ្លួនមានការទទួលខុសត្រូវ តាមរយៈការច្រានចោល រុញដាក់អ្នកដទៃ ឬអ្វីផ្សេងទៅវិញ ពីព្រោះខ្លួនមិនបានធ្វើ គឺមិនមែនជាកំហុសខ្លួន (ដូចស្តេចសីហនុ បន្ទោសខ្មែរក្រហម)។ ឧទាហរណ៍ថា បើគេបើកឡាន ក្រឡាប់នៅត្រង់ផ្លូវកោងណាមួយ, គេមិនមែនជាអ្នកខុស ដោយសារខ្វះការប្រុងប្រយ័ត្នទេ គឺខុសមកពីផ្លូវកោងពេក ឬនៅកន្លែងហ្នឹងងងិតពេក។ បើអ្នកណាម្នាក់ ជិះម៉ូតូកាត់មុខរាងកៀកបន្តិច គេក្ដៅឆេវហើយតាមដេញបុក ឬតាមជេរបញ្ចោរ ឬគំរាមចាប់ដាក់គុក ហើយអ្នកដែលខុស មិនមែនមកពីខ្លួនឯង មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនទេ, គឺមកពីគេធ្វើអោយខ្លួនខឹង។ ពាក្យថា “ទទួលខុសត្រូវ” គឺពុំមែនត្រឹមតែមានន័យថា ហ៊ានស៊ីហ៊ានសង, ហើយអ្វីដែលខ្លួនមិនបានធ្វើ បិទភ្នែកដើរចេញនោះទេ។ ឧបមាថា យើងកំពុងដើរនៅតាមផ្លូវ ឃើញកន្ទុយបារីនៅឆេះមួយ ដែលគេចោលលើគំនរសំរាម ហើយកំពុងចាប់ផ្ដើមឆេះ។ ការឆេះគំនរសំរាមនោះ មិនមែនជាកំហុសរបស់យើងទេ, ប៉ុន្តែបើយើងបានឃើញហើយ បែរជាធ្វើមិនដឹង សុខចិត្តបណ្ដោយ អោយឆេះកាន់តែខ្លាំង – ពីព្រោះខ្លួនមិនបានដុត – នោះបានន័យថា ខ្លួនជាមនុស្សខ្វះភាពទទួលខុសត្រូវហើយ, ដ្បិតអីនៅគ្រានោះ យើងមានឱកាស និងអំណាចចិត្តជ្រើសរើសពន្លត់ភ្លើងនោះ។ ដូច្នេះពាក្យថា “ទទួលខុសត្រូវ” គឺមានជាប់ទាក់ទង នឹងការមានចិត្តចេះឈឺឆ្អាល, ចេះការពារ, ចេះបង្ការឿងតូច កុំអោយក្លាយជារឿងធំ។ បើនៅក្នុងភាសាអង់គ្លេសវិញ គេហៅថា Responsibility (response+ability) មានន័យថា សមត្ថភាពមៃការឆ្លើយតប ឬភាពអាចឆ្លើយតប, ប៉ុន្តែខ្មែរយើង បកប្រែថា ការទទួលខុសត្រូវ ហើយបើយើងគិតតាមពាក្យ គឺមានត្រឹមតែ ទទួលខុស ឬទទួលត្រូវប៉ុណ្ណោះ។ ហេតុអ្វីបានជាក៏មិនហៅថា accept right and wrong តែម្ដងទៅ? ពីព្រោះការទទួលខុស ឬទទួលត្រូវ គឺគ្រាន់តែជាប្រតិកម្មប៉ុនណោះ។ អ្នកជេរខ្ញុំ (ខុស) ខ្ញុំជេរអ្នកវិញ (ត្រូវ) គឺមកពីអ្នកជេរខ្ញុំវិញ (ប្រតិកម្ម), ជេរទៅជេរមក, ដណ្ដើមយកត្រូវរៀងខ្លួន, រឿងតូច ក្លាយចារឿងធំ។ អ្វីដែលយើងធ្វើរាល់ថ្ងៃ ភាគច្រើនគឺគ្រាន់តែជាប្រតិកម្មប៉ុណ្ណោះ, ពុំមែនជាអ្វី ដែលយើងធ្វើឡើង ជាមួយនឹងលទ្ធភាពនៃការឆ្លើយតប។ លទ្ធភាពឆ្លើយតប ឬ responsibility គឺមានន័យថា ការឆ្លើយតបដោយភាពបរិសកម្ម, គឺមានន័យថា ពិចារណាមុននឹងធ្វើសកម្មភាព ដែលប្លែកគ្នាពីប្រតិកម្ម ម៉ាំងទៅម៉ាំងមក។
ចាបទុំលើដើមឈើ មិនដែលខ្លាចបាក់មែកទេ ពីព្រោះចាបជឿជាក់លើសមត្ថភាពនៃស្លាបទាំងគូររបស់ខ្លួន។ មនុស្សយើងក៏ដូច្នោះដែរ គឺត្រូវតែមានជំនឿនឹងខ្លួនឯង។ ពាក្យថាមានជំនឿលើខ្លួនឯង មិនមែនមានន័យថាមិនជឿលើអ្នកដទៃនោះទេ ជឿលើខ្លួនឯងពីព្រោះ យើងបានត្រិះរិះពិចារណាឃើញថា បុគ្គលនោះមានលក្ខណៈសម្បត្តិ គុណសម្បត្ត អត្តចរិត និង ពាក្យសំដីគួរឱ្យជឿទុកចិត្តបាន មានន័យថាយើងជឿជាក់លើសមត្ថភាពក្នុងការវិនិច្ឆ័យរបស់យើងជាមុនសិន ។
https://botrakhmer.wordpress.com/
អតីតនិស្សិតសាកលវិទ្យាល័យមួយក្រុម, ដែលម្នាក់ៗ សុទ្ធមានជោគជ័យខ្ពស់
នៅក្នុងអាជីពរបស់គេ, បានណាត់គ្នា មកជម្រាបសួរសុខទុក្ខ
អតីតសាស្ត្រាចារ្យរបស់គេ។
បន្ទាប់ពីការជម្រាបសួរនិងសំណេះសំណាលគ្នាបានមួយសន្ទុះ
ការសន្ទនាក៏ធ្លាក់ចូលដល់ការត្អូញត្អែ អំពីភាពយ៉ាប់យឺននៃការងារ
និងភាពតានតឹងនៅក្នុងជីវិតរបស់គេ។ លោកសាស្ត្រាចារ្យ បានចូលទៅក្នុងផ្ទះបាយ
រួចចេញមកវិញ ជាមួយនឹងកាហ្វេមួយប៉ាន់ធំ និងពែងចម្រុះពណ៌គ្នាដាក់នៅក្នុងថាស —
មានពែងជ័រ, ពែងកញ្ចក់, មរកត, ពរស៊ីឡែន, ខ្លះមានក្បាច់ប្រណីត, ខ្លះថ្លៃ,
ខ្លះល្អឆើតដាច់គេ, ខ្លះសាមញ្ញ គ្មានអ្វីគួរឲ្យទាក់ភ្នែក។
លោកបានអញ្ជើញពួកគេញ៉ាំកាហ្វេ។
បន្ទាប់ពីសង្កេតឃើញម្នាក់ៗមានពែងកាហ្វេនៅដៃ លោកសាស្ត្រាចារ្យ បន្លឺឡើងថា៖
“ប្រសិនបើអ្នករាល់គ្នាបានសង្កេតមើល អ្នកបានឃើញថា ពែងដែលថ្លៃហើយល្អស្អាត
សុទ្ធតែត្រូវគេរើសយកអស់ បន្សល់ទុកតែពែងធម្មតា ហើយថោក។
នៅខណៈដែលពួកអ្នកទាំងអស់គ្នា ចង់បានតែអ្វីដែលល្អបំផុតសម្រាប់ខ្លួននេះហើយ
ដែលជាប្រភពនៃបញ្ហា”។
លោកសាស្ត្រាចារ្យផ្អាកបន្តិច រួចសម្លឹងមើលមុខអតីតសិស្សរបស់គាត់ទាំងអស់ ហើយបន្តទៀតថា៖
“អ្វីដែលអ្នកចង់បានពិតប្រាកដនោះ គឺកាហ្វេ, មិនមែនជាពែងទេ… ប៉ុន្តែម្នាក់ៗ
មានស្មារតីជ្រើសយកតែពែងដែលល្អស្អាត
រួចហើយចោលកន្ទុយភ្នែកលួចមើលពែងកាហ្វេរបស់អ្នកផ្សេងទៅវិញ។ ឥឡូវនេះ
ចូរយើងគិតដូច្នេះថា៖ ជីវិត គឺជាកាហ្វេ, ការងារ,លុយកាក់ និងឋានៈ
មុខមាត់ក្នុងសង្គម គឺជាពែង។ ពែងទាំងនេះ គឺគ្រាន់តែជាឧបករណ៍សម្រាប់កាន់
និងផ្ទុកនូវជីវិតប៉ុណ្ណោះ ហើយវាពុំផ្លាស់ប្តូរគុណភាពជីវិតឡើយ។ ជួនកាល
ដោយព្រោះតែយើង ផ្ចង់គំនិតទៅលើពែងខ្លាំងពេក, យើងបែរជាបរាជ័យ
ក្នុងការរីករាយជាមួយនឹងកាហ្វេ ដែលព្រះជាម្ចាស់ផ្តល់ឲ្យ។
ចូរកុំបណ្តោយឲ្យពែងទាំងនេះ ដឹកនាំអ្នកឲ្យសោះ… ចូររីករាយនឹងកាហ្វេវិញ!”។
https://botrakhmer.wordpress.com
នៅថ្ងៃមួយ សត្វលាមួយក្បាល របស់កសិករម្នាក់ បានធ្លាក់ចូលអណ្តូងមួយ។
សត្វលាស្រែករោទ៍ យ៉ាងកំសត់ អស់ជាច្រើនម៉ោង នៅខណៈដែល កសិករដែលជាម្ចាស់
កំពុងត្រិះរិះ ថាគួរធ្វើយ៉ាងណា។ នៅទីបំផុត គាត់បានសម្រេចចិត្តថា ដោយព្រោះតែ
លាមួយក្បាលនេះ ចាស់ណាស់ទៅហើយ, ហើយគាត់ក៏ត្រូវការ លុបអណ្តូងនេះ
ចោលផងដែរនោះ, ដូច្នេះ បើចង់សង្គ្រោះវា គឺហាក់ដូចជា មិនថួននឹងតម្លៃ
ដែលគាត់ត្រូវបង់ចំណាយឡើយ។
គាត់បានអញ្ជើញ អ្នកជិតខាង របស់គាត់ អោយមកជួយ លុបអណ្តូង។ ពួកគេ បានចាប់យក
ប៉ែលម្នាក់មួយ ហើយចាប់ផ្តើម ចូកដីបោះចូល ទៅក្នុងអណ្តូង។ កាលពីដំបូង សត្វលា
ហាក់ដូចជាយល់សភាពការណ៍, ស្រែករោទ៍ដោយក្តីរន្ធត់។ បន្ទាប់មកបន្តិច
វាក៏ចាប់ផ្តើមស្ងាត់ទៅវិញ ដែលជាការណ៍ចម្លែកមួយ សម្រាប់មនុស្សគ្រប់គ្នា។
ប៉ុន្មានប៉ែល ក្រោយមកទៀត, កសិករបានអើត សម្លឹងមើល ទៅក្នុងអណ្តូង។
គាត់មានការភ្ញាក់ផ្អើល នៅពេលដែល គាត់ឃើញថា ដីមួយប៉ែល មួយប៉ែល ដែលគេចូក
បោះទៅលើវា, វារលាស់ខ្លួន ជម្រុះដីទៅក្រោម រួចហើយជាន់ឡើង មកលើមួយជំហាន។
នៅពេលដែល អ្នកជិតខាង របស់កសិករ បន្តការចូកដី បោះទោះលើសត្វលា,
វាបន្តរលាស់ខ្លួន ជម្រុះដីទៅក្រោម ហើយជាន់ឡើង មួយជំហានម្តងៗ រហូតបានមកដល់
មាត់អណ្តូង ហើយរត់ត្រុយ ចេញទៅ ដោយក្តីរីករាយ។
ដំបូន្មាន ក្នុងរឿងនេះ គឺចង់បង្រៀន អោយយើងដឹងថា ជីវិតច្បាស់ជា
នឹងចូកដីសព្វបែបយ៉ាង បោះមកលើយើង, បានសេចក្តីថា ជីវិតគឺពោរពេញ ដោយក្តីលំបាក
គ្រប់ជំពូក។ ដូច្នេះ ល្បិចដ៏ល្អមួយ សម្រាប់រំដោះខ្លួន អោយរួចផុត
ពីបាតអណ្តូង គឺត្រូវរលាស់ដីចេញ ហើយឈានឡើង មួយជំហានម្តង, មួយជំហានម្តង។
បញ្ហានីមួយនីមួយ របស់យើង គឺគ្រាន់តែជា គ្រឿងជំនួយ ជួយអោយយើង
ឈានទៅមុខប៉ុណ្ណោះ។ យើងអាចងើបផុតពី បាតអណ្តូង ដ៏ជ្រៅមួយ ដោយគ្រាន់តែតស៊ូ
ឥតបោះបង់។ ចូរកុំភ្លេចរលាស់វាចេញ ហើយឈានឡើង មួយជំហានម្តង, មួយជំហានម្តង!
ក្រោយពិគ្រោះគ្នារួចពីរនាក់ប្តីប្រពន្ធបានដាក់តុតូចមួយក្បែរជញ្ជាំងឆ្ងាយពីតុបាយពួកគេ ហើយបានដាក់ម្ហូបអាហារឳ្យគាត់ក្នុងចានឈើមួយដោយមិនបារម្ភខ្លាចបែកចាន។ ខណៈពេលគ្រប់គ្នាទទួលទានអាហារពេលល្ងាចយ៉ាងសប្បាយរីករាយ លោកតាទទួលទានបាយលាយទឹកភ្នែកសង្វេកខ្លួនតែម្នាក់ឯងទៅវិញ។ ប្តីប្រពន្ធនោះតែងស្តីបន្ទោសឳ្យឪពុកពេលគាត់ធ្វើធ្លាក់សមស្លាបព្រាជាដើម។
ដែលកើតពីលោកតាទៀតហើយ។
តម្លៃអប់រំ
អារម្មណ៍ដ៏ថប់បំផុត គឺនៅក្នុងកែវភ្នែកអ្នកដទៃ យើងប្រៀបដូចជាពេជ្រឆ្នៃ, ប៉ុន្តែនៅក្នុងកែវភ្នែក សាច់ញាតិខ្លួនឯងវិញ យើងត្រឹមជាធ្យូងមួយដុំ។ ប៉ុន្តែអារម្មណ៍ដ៏គាប់ចិត្តបំផុត គឺការសម្រេចបាន នូវអ្វីដែលអ្នកដទៃ, ជាពិសេស សាច់ញាតិ, ទាយដៅទុកថា យើងធ្វើមិនកើត។ យើងជាអ្នកណា គឺខ្លួនយើងជាអ្នកកំណត់។ តម្លៃខ្លួនយើងកម្ពស់ណា ក៏គ្មានអ្នកណាអាចមកកំណត់ ដោយគ្មានការអនុញ្ញាតពីយើង។ |
អ្នកដែលធ្វើការសុចរិត ដោយកម្លាំងញើសឈាមខ្លួនឯង ទើបយល់អំពីតម្លៃប្រាក់។
ចំណែកអ្នករកវៀចវេរ ឬអ្នកដេកស៊ី ដេកសុំចាំគេអោយ, ទោះមានភាពងាយស្រួលមែន
ក៏បានត្រឹមតែបណ្ដោះអាសន្ន ហើយត្រូវលះបង់ការប្រឹងប្រែង
ដែលជាអត្ថន័យពិតប្រាកដ នៃគោលបំណងជីវិត សម្រាប់ការចម្រើនលូតលាស់របស់មនុស្ស។
ជាក់ស្ដែងនៅតាមកាស៊ីណូ គេកម្រឃើញអ្នកធ្វើការទៀងត្រង់
យកប្រាក់ដែលជាកម្លាំងញើសឈាមរបស់គេ ទៅចាក់ល្បែងបំផ្លាញនោះណាស់។ ភាគច្រើន
គឺពួករកលុយបានតាមផ្លូវអបាយមុខ (ស្រីលក់ខ្លួន, ចោរលួចរបស់, អ្នកលក់គ្រឿងញៀន,
អ្នកទទួលការសូកប៉ាន់) ឬអ្នកដេកស៊ីបន្លំលុយរដ្ឋ។ ចំណែកវង់ល្បែងតាមផ្ទះវិញ
គេលេងស៊ីក្រហម មួយគ្រាប់សុទ្ធ ៥០សេន ទៅមួយដុល្លារ។ដំណើររីកចម្រើនរបស់មនុស្ស គឺប្រៀបដូចជាកសិកម្មស្រូវអង្ករដូច្នោះដែរ,
គឺទាមទារការប្រឹងប្រែងមួយជំហាន ទៅមួយជំហាន។ គេមិនអាចយកសំណាប
ទៅស្ទូងដោយគ្មានការភ្ជួររាស់ដីនោះ ឡើយ។ យើងឃើញគេមានបាន ដោយសារផ្លូវកាត់
កៀវកេងបន្លំ, ប៉ុន្តែអ្វីដែលយើងបានឃើញនោះ គឺគ្រាន់តែជាភាពរុងរឿង
ដែលជះពន្លឺតែមួយភ្លែត ប្រៀបដូចជាភ្លើងចំបើងប៉ុណ្ណោះ។ នៅចុងបញ្ចប់,
គេធ្វើអ្វី នឹងបានទទួលហ្នឹង។ ជាក់ស្ដែង អ្នកលួចកោស MediCal
បន្លំភ្នែករដ្ឋកាលពីដប់ម្ភៃឆ្នាំមុននោះ តើមានអ្នកណានៅហ៊ឺហាមកទល់សព្វថ្ងៃទេ?
អ្នកខ្លះដេកទ្រុងសារិកា, អ្នកខ្លះរត់គេចខ្លួនដល់ប្រទេសផ្សេង នៅតែ FBI
ចាប់ក្របួចយកមកវិញ, ហើយពេលចេញពីគុក រហាមលើសដើម។
ជួនកាល យើងឃើញគេជិះឡានប្រណីត សង្ហាអស្ចារ្យ ប៉ុន្តែយើងអត់ដឹងថា គេកំពុងបើករកកន្លែងចងក ដើម្បីបញ្ចប់រឿងសោះ។
ការងារទៀងត្រង់ ទោះគ្មានភាពរុងរឿងហ៊ឺហា ប៉ុន្តែមនសិកាភ្លឺជ្រះ,
គ្មានការខ្លាចមុខខ្លាចក្រោយ ភ័យខ្លាចកម្មពៀរតាមទាន់។
យើងអាចរីករាយនឹងអ្វីដែលខ្លួនរកបាន ដោយកម្លាំងញើសឈាមខ្លួនឯង
ជាជាងសៅហ្មងនឹងរបស់ដែលខ្លួនគ្មាន ហើយមើលរំលងអ្វីដែលមាន។
https://botrakhmer.wordpress.com
https://botrakhmer.wordpress.com
១. ឈ្មោះរបស់យើងបុព្វបុរសយើងជាអ្នកដាក់ឲ្យ តែកេរ្តិ៍ឈ្មោះរបស់យើង យើងជាអ្នកសាងឡើង។ ២. កុំរង់ចាំឲ្យគេជួយ ព្រោះមនុស្សដែលអាចជួយអ្នកបាន ក៏កំពុងរង់ចាំឲ្យគេជួយដែរ។ ៣. ផ្លូវទៅរកជ័យជំនះ គ្មានដានជើងជនខ្ជិលច្រអូសឡើយ។ |
កាលពីយូរលង់ណាស់ មកហើយមានព្រះរាជាមួយព្រះអង្គឈ្លាសវៃ និងជាទីស្រឡាញ់របស់ប្រជាជន ព្រះរាជាទ្រង់មានព្រះជន្មាយុច្រើនហើយ តែបែរជាមិនមានបុត្រាឬបុត្រីមួយព្រះអង្គសោះ ទើបព្រះអង្គសម្រេចព្រះទ័យជ្រើសរើសក្មេងម្នាក់មកធ្វើជាបុត្រធម៌ ដើម្បីយកមកចិញ្ចឹមមើលថែឳ្យក្លាយជាព្រះរាជាដ៏ល្អតទៅអនាគត។ ព្រះរាជាមានច្បាប់សម្រាប់ជ្រើសរើសដែលមិនដូចអ្នកណាទាំងអស់។ ព្រះអង្គទ្រង់ចែកគ្រាប់ពូជផ្កាឳ្យក្មេងម្នាក់ៗ បន្ទាប់មកទ្រង់ប្រកាសថាបើអ្នកណាអាចដាំផ្កាដែលស្រស់ស្អាតបំផុតបាន ព្រះអង្គនឹងព្រមទទួលយកអ្នកនោះមកធ្វើជាបុត្រធម៌។ លុះពេលក្មេងៗទទួលគ្រាប់ពូជត្រឡប់ទៅវិញហើយ ពួកគេតាំងចិត្តដាំផ្កា មានទាំងស្រោចទឹក ដាក់ជី ជ្រួយដី ព្រោះម្នាក់ៗចង់ក្លាយជាមនុស្សមានសំណាងល្អទាំងអស់។ ក្មេងប្រុសម្នាក់ក៏តាំងចិត្តដាំផ្កាដូចគ្នា តែកន្លងផុតទៅ១០ថ្ងៃហើយ ជិតពាក់កណ្តាលខែហើយ គ្រាប់ផ្កានៅក្នុងផើងរបស់គេក៏នៅមិនមានអ្វីផ្លាស់ប្តូរសូម្បីតែពន្លកក៏គ្មានដែរ។ ដល់ថ្ងៃដែលព្រះរាជាកំណត់ ក្មេងៗរៀបចំតែងកាយស្អាតបាត ម្នាក់ៗកាន់ផើងផ្កាដ៏សែនស្រស់ស្អាតចូលមកគាល់ព្រះរាជាដោយក្តីសង្ឃឹម។ នៅពេលដែលព្រះរាជាបានទតព្រះនេត្រមើលផ្កាដ៏សែនស្រស់ស្អាត រួមទាំងក្មេងៗដែលរៀបចំខ្លួនបានយ៉ាងស្អាតទាំងនេះហើយ ព្រះអង្គបែរជាគ្មានសព្វព្រះទ័យដូចដែលមនុស្សគ្រប់គ្នាបានគិតស្មាននោះឡើយ។ រំពេចនោះ ព្រះរាជាទ្រង់ក្រឡេកទៅឃើញក្មេងប្រុសដែលកាន់ផើងដោយមិនមានផ្កា ទើបព្រះអង្គត្រាស់ហៅឳ្យគេចូលមកជិតព្រមទាំងសួរថា«ហេតុអ្វីបានជាឯងកាន់ផើងផ្កាទទេ?។ ក្មេងប្រុសយំខ្សឹកខ្សួល ព្រមទាំងក្រាបទូលព្រះអង្គឳ្យទ្រង់ជ្រាបថា«មិនថាទូលបង្គំបានតាំងចិត្តខ្លាំងប៉ុណ្ណា ក៏គ្រាប់ពូជនៅតែមិនមានពន្លកចេញមកឡើយ»។ ខណៈនោះ ព្រះភក្ត្រព្រះរាជាបង្ហាញស្នាមញញឹមដោយការសព្វព្រះទ័យយ៉ាងខ្លាំង ។ ព្រះអង្គទ្រង់ពរក្មេងប្រុសឡើងមក ហើយប្រកាសដោយសំឡេងខ្លាំងៗថា«ក្មេងប្រុសដែលយើងតាមស្វែងរកគឺក្មេងប្រុសម្នាក់នេះហើយ។ ហេតុអ្វីបានជាទៅជាយ៉ាងនេះព្រះអង្គ? ប្រជាជនម្នាក់ៗទូលសួរដោយ ការមិនយល់។ ព្រះរាជាមានបន្ទូលថា«គ្រាប់ពូជដែលយើងប្រគល់ឳ្យ សុទ្ធតែឆ្លងកាត់ស្រុះទឹកក្តៅហើយទាំងអស់ វាមិនមានផ្លូវអាចលូតលាស់បានឡើយ។ ក្មេងៗដែលកាន់ផើងផ្កាដ៏សែនស្រស់ស្អាតនៅក្នុងដៃ ម្នាក់ៗបានឳនមុខចុះ ព្រោះពួកគេម្នាក់ៗបានលួចផ្លាស់ប្តូរគ្រាប់ពូជថ្មីដោយខ្លួនឯងទាំងអស់។ តម្លៃអប់រំ នៅក្នុងលោកនេះរបស់ក្លែងបន្លំមានច្រើនយ៉ាង ទោះបីរបស់ក្លែងបន្លំទំាងនេះអាចបន្លំភ្នែកមនុស្សបានមួយរយៈពេល តែនៅទីបំផុត របស់ក្លែងបន្លំនៅតែជារបស់ក្លែងបន្លំ។ ប្រសិនបើយើងប្រើវិធីបោកប្រាស់ឳ្យឈានចូលដល់គោលដៅដែលយើងបានតាំងចិត្ត យើងក៏អាចទទួលជោគជ័យបានមួយរយៈពេល តែទោះបីជាយ៉ាងណា ក៏មិនអាចប្រៀបធៀបនឹងវិធីស្មោះត្រង់ទៅវិញទៅមកយ៉ាងពិតប្រាកដបានឡើយ។ (ដកស្រង់ពីសៀវភៅតម្រាធ្វើជំនួញរបស់ជនជាតិជីហ្វ) |